TPostTelegram Auto Poster
ជំនួយ

សំណួរដែលគេសួរញឹកញាប់

រកមិនឃើញចម្លើយ? ទាក់ទងក្រុមការងាររបស់យើង

តើ TPost ជាអ្វី?
ជាប្រព័ន្ធអនឡាញដែលជួយអ្នកផុសសារ រូបភាព និងវីដេអូ ទៅ Telegram Group និង Channel ច្រើនក្នុងពេលតែមួយ ឬកំណត់ម៉ោងឲ្យផុសដោយស្វ័យប្រវត្តិ។
តើខ្ញុំត្រូវការអ្វីខ្លះដើម្បីចាប់ផ្តើម?
គណនី Telegram, Bot មួយដែលបង្កើតតាម @BotFather (ឥតគិតថ្លៃ) និងដាក់ Bot នោះជា Admin ក្នុង Group/Channel របស់អ្នក។ ការរៀបចំចំណាយពេលតិចជាង ៥ នាទី។
តើមានការសាកល្បងឥតគិតថ្លៃទេ?
មាន។ អតិថិជនថ្មីទទួលបានការសាកល្បងឥតគិតថ្លៃ 3 ថ្ងៃ ដោយមិនចាំបាច់បញ្ចូលកាត។
តើខ្ញុំអាចបង់ប្រាក់តាមវិធីណាខ្លះ?
បង់តាម ABA KHQR (ស្កេនជាមួយ ABA Mobile ឬកម្មវិធីធនាគារដែលគាំទ្រ KHQR) ឬកាត Visa, Mastercard, UnionPay តាមរយៈ ABA PayWay។ គម្រោងសកម្មភ្លាមៗបន្ទាប់ពីបង់ប្រាក់។
តើគម្រោងបន្តដោយស្វ័យប្រវត្តិទេ?
ទេ។ យើងមិនកាត់ប្រាក់ដោយស្វ័យប្រវត្តិទេ។ ប្រព័ន្ធនឹងរំលឹកអ្នក ៣ ថ្ងៃមុនផុតកំណត់ ហើយអ្នកអាចបន្តបានតាមទំព័រ “គម្រោង & បង់ប្រាក់”។
តើមានអ្វីកើតឡើងនៅពេលគម្រោងផុតកំណត់?
ការផុស និងកាលវិភាគនឹងត្រូវផ្អាកបណ្តោះអាសន្ន ប៉ុន្តែ Bot, Group/Channel និងការផុសរបស់អ្នកនៅតែរក្សាទុក។ នៅពេលបន្តការជាវ អ្វីៗដំណើរការវិញដោយស្វ័យប្រវត្តិ។
តើខ្ញុំអាចប្តូរគម្រោងបានទេ?
បាន។ អ្នកអាចដំឡើងគម្រោងនៅពេលណាក៏បាន។ គម្រោងថ្មីចាប់ផ្តើមភ្លាមៗបន្ទាប់ពីបង់ប្រាក់។ ជាវ ៣, ៦ ឬ ១២ ខែ ទទួលបានការបញ្ចុះតម្លៃបន្ថែម។
តើ Bot Token របស់ខ្ញុំមានសុវត្ថិភាពទេ?
Token ត្រូវបានរក្សាទុកនៅលើ Server របស់យើងប៉ុណ្ណោះ បង្ហាញជាទម្រង់លាក់ ហើយប្រើតែដើម្បីផុសតាមការណែនាំរបស់អ្នក។ អ្នកអាចលុប Bot ចេញពីប្រព័ន្ធ ឬប្តូរ Token តាម @BotFather បានគ្រប់ពេល។
តើខ្ញុំអាចស្នើសុំសងប្រាក់វិញបានទេ?
បាន ក្នុងលក្ខខណ្ឌដែលមានចែងក្នុង “គោលការណ៍សងប្រាក់វិញ” — ជាទូទៅក្នុងរយៈពេល ៧ ថ្ងៃបន្ទាប់ពីការបង់ប្រាក់លើកដំបូង។
តើត្រូវការជំនួយ ទាក់ទងយ៉ាងដូចម្តេច?
តាមទំព័រ “ទំនាក់ទំនង”, Telegram [Telegram] ឬទូរស័ព្ទ 012 246 344 ក្នុងម៉ោងធ្វើការ។

នៅមានសំណួរ? យើងរីករាយជួយ