TPostTelegram Auto Poster
មុខងារ

គ្រប់យ៉ាងដែលអ្នកត្រូវការ ដើម្បីគ្រប់គ្រង Telegram

ពីការសរសេរសារ រហូតដល់ការផុសស្វ័យប្រវត្តិ និងតាមដានលទ្ធផល — ក្នុងកន្លែងតែមួយ ជាភាសាខ្មែរ។

ការផុស

ផុសច្រើនគោលដៅ

ជ្រើស Group/Channel ច្រើន ឬជ្រើសតាមស្លាក (Tag) ហើយផុសក្នុងពេលតែមួយ។

Media គ្រប់ប្រភេទ

រូបភាព វីដេអូ GIF ឯកសារ សំឡេង និង Album រហូតដល់ ១០ — ផ្ទុកពីកុំព្យូទ័រ ឬ URL។

ប៊ូតុង Inline

បន្ថែមប៊ូតុង Link (ទិញឥឡូវ, ទំនាក់ទំនង…) ច្រើនជួរ ក្រោមសាររបស់អ្នក។

កម្មវិធីសរសេរ & Preview

Bold, Italic, Link, Quote, Spoiler ជាមួយ Preview ដូច Telegram ពិតៗ។

ស្វ័យប្រវត្តិកម្ម

កំណត់ពេលម្តង

កំណត់ថ្ងៃ និងម៉ោង ហើយប្រព័ន្ធផុសជំនួសអ្នក។

ប្រចាំថ្ងៃ / សប្តាហ៍

ផុសរៀងរាល់ថ្ងៃ ឬជ្រើសថ្ងៃក្នុងសប្តាហ៍ តាមម៉ោងដែលអ្នកចង់បាន។

រៀងរាល់ X នាទី/ម៉ោង

ផុសដដែលៗតាមចន្លោះពេល ជាមួយថ្ងៃចាប់ផ្តើម និងថ្ងៃបញ្ចប់។

ផ្អាក / បន្ត / ចម្លង

គ្រប់គ្រងកាលវិភាគបានងាយ — ផ្អាក បន្ត ឬចម្លងការផុសចាស់។

ការគ្រប់គ្រង

Multi-Bot

ភ្ជាប់ Bot ច្រើន — គោលដៅនីមួយៗផុសតាម Bot របស់វា។

ស្វែងរកស្វ័យប្រវត្តិ

រក Group/Channel ដែល Bot ត្រូវបានបន្ថែម ដោយមិនចាំបាច់រក Chat ID។

ពិនិត្យសិទ្ធិ Bot

ដឹងភ្លាមថា Bot ជា Admin ឬមិនទាន់ មុនពេលផុស។

ប្រវត្តិ & របាយការណ៍

លទ្ធផលគ្រប់ការផុស គ្រប់គោលដៅ ជាមួយមូលហេតុពេលបរាជ័យ។

ជម្រើសកម្រិតខ្ពស់

Pin សារ

Pin សារដោយស្វ័យប្រវត្តិ បន្ទាប់ពីផុស។

ផុសស្ងាត់

ផុសដោយគ្មានសំឡេងជូនដំណឹងដល់សមាជិក។

ការពារមាតិកា

ហាម Forward និង Save មាតិការបស់អ្នក។

Spoiler & បិទ Preview

លាក់រូបភាពរហូតចុចមើល និងបិទ Link Preview។

សាកល្បងមុខងារទាំងអស់ ឥតគិតថ្លៃ