បច្ចុប្បន្នភាពចុងក្រោយ៖ 10/10/2026
TPost ("យើង") គោរពឯកជនភាពរបស់អ្នក។ គោលការណ៍នេះពន្យល់ពីទិន្នន័យដែលយើងប្រមូល និងរបៀបដែលយើងប្រើប្រាស់វា នៅពេលអ្នកប្រើ tpost.frienddy.biz។
១. ទិន្នន័យដែលយើងប្រមូល
- ព័ត៌មានគណនី៖ ឈ្មោះ អ៊ីមែល ពាក្យសម្ងាត់ (រក្សាទុកជាទម្រង់អ៊ិនគ្រីប hash)
- ព័ត៌មាន Telegram៖ Bot Token, Chat ID និងឈ្មោះ Group/Channel ដែលអ្នកបន្ថែម
- មាតិកាដែលអ្នកបង្កើត៖ សារ រូបភាព វីដេអូ ឯកសារ និងកាលវិភាគ
- ព័ត៌មានការបង់ប្រាក់៖ លេខប្រតិបត្តិការ ចំនួនទឹកប្រាក់ និងស្ថានភាព — ព័ត៌មានកាតត្រូវបានដំណើរការដោយ ABA Bank ផ្ទាល់ យើងមិនទទួល ឬរក្សាទុកទេ
- ព័ត៌មានបច្ចេកទេស៖ អាសយដ្ឋាន IP និង Cookie សម្រាប់ការចូលប្រើ (Session)
២. របៀបដែលយើងប្រើប្រាស់ទិន្នន័យ
- ដើម្បីផ្តល់សេវាកម្ម៖ ផុសសារតាមការណែនាំរបស់អ្នក និងបង្ហាញប្រវត្តិ
- ដើម្បីដំណើរការការបង់ប្រាក់ និងចេញវិក្កយបត្រ
- ដើម្បីទាក់ទងអ្នកអំពីគណនី ការបង់ប្រាក់ ឬការគាំទ្រ
- ដើម្បីការពារការរំលោភបំពាន និងរក្សាសុវត្ថិភាពប្រព័ន្ធ
៣. ការចែករំលែកទិន្នន័យ
យើងមិនលក់ទិន្នន័យរបស់អ្នកទេ។ យើងចែករំលែកតែក្នុងករណីចាំបាច់ជាមួយ៖
- Telegram — ដើម្បីផ្ញើសារតាមរយៈ Bot របស់អ្នក
- ABA Bank (PayWay) — ដើម្បីដំណើរការការបង់ប្រាក់
- អាជ្ញាធរ — នៅពេលច្បាប់តម្រូវ
៤. ការរក្សាទុក និងសុវត្ថិភាព
ទិន្នន័យរក្សាទុកនៅលើ Server ដែលមានការការពារ និងប្រើ HTTPS។ យើងរក្សាទុកទិន្នន័យដរាបណាគណនីរបស់អ្នកនៅសកម្ម ឬតាមការតម្រូវផ្នែកគណនេយ្យ។
៥. សិទ្ធិរបស់អ្នក
អ្នកអាចស្នើសុំមើល កែតម្រូវ ឬលុបទិន្នន័យ និងគណនីរបស់អ្នក ដោយទាក់ទងមកយើង។
៦. ទំនាក់ទំនង
support@frienddy.biz · 012 246 344 · ខេត្តសៀមរាប, ព្រះរាជាណាចក្រកម្ពុជា